Back

មេគង្គសុវត្ថិភាព

ឈ្មោះផលិតផល៖ "មេគង្គសុវត្ថិភាព"
ប្រភេទផលិតផល៖ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល
ពណ៌នាសង្ខេបពីផលិតផល៖ ផលិតផល "មេគង្គសុវត្ថិភាព" ផ្ដល់ជូន ការធានារ៉ាប់រងដល់ប្រជាពលរដ្ឋគ្រប់រូបដែលអាចជាបុគ្គលិកបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការក្រៅរដ្ឋាភិបាល កម្មករ កម្មការនីរោងចក្រ ស្រ្តីមេផ្ទះ។ល។ ដោយធានាលើករណីគ្រោះថ្នាក់ចៃដន្យអ្វីមួយ ដែលបណ្ដាលឲ្យរងរបួស ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬ បណ្ដាលអោយបាត់បង់អាយុជីវិត ឬករណីបាត់បង់អាយុជីវិតមិនមែនដោយគ្រោះថ្នាក់ (ករណីជម្ងឺ)។
Responsive image
Responsive image

ផលិតផលធានារ៉ាប់រង “មេគង្គសុវត្ថិភាព”

- ផលិតផលធានារ៉ាប់រង “មេគង្គសុវត្ថិភាព” ផ្តល់ជូនការការពារសម្បូរបែបដល់ប្រជាពលរដ្ឋពីហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានជាយថាហេតុដោយសារមរណភាពដោយគ្រោះថ្នាក់ មរណភាពមិនមែនគ្រោះថ្នាក់(ករណីជំងឺ) ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ និងការព្យាបាលរបួសដែល បណ្តាលមកពីគ្រោះថ្នាក់។

Responsive image

អត្ថប្រយោជន៍ទទួលបានពីការធានារ៉ាប់រង៖

- សន្តិភាពផ្លូវចិត្តពីហានិភ័យហិរញ្ញវត្ថុ

- ការពារអាយុជីវិតពីការចំណាយដែលមិនបានព្រៀងទុក

- ការធានាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ និងគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា

- សំណងខ្ពស់ជាមួយបុព្វលាភដែលមានតម្លៃសមរម្យ

Responsive image

ករណីធានា

- មរណភាពដោយសារគ្រោះថ្នាក់

- ពិការភាពទាំងស្រុង និងជាអចិន្ដ្រៃយ៍ដោយសារគ្រោះថ្នាក់

- មរណភាពដោយសារជំងឺ

- ព្យាបាលរបួសដោយសារគ្រោះថ្នាក់