ផលិតផលធានារ៉ាប់រង មេគង្គសុវត្ថិភាព

ផលិតផលធានារ៉ាប់រង “មេគង្គសុវត្ថិភាព” ផ្តល់ជូនការការពារសម្បូរបែបដល់ប្រជាពលរដ្ឋពីហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានជាយថាហេតុដោយសារមរណភាពដោយគ្រោះថ្នាក់ មរណភាពមិនមែនគ្រោះថ្នាក់(ករណីជំងឺ) ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ និងការព្យាបាលរបួសដែល បណ្តាលមកពីគ្រោះថ្នាក់។

អត្ថប្រយោជន៍ទទួលបានពីការធានារ៉ាប់រង៖

  • សន្តិភាពផ្លូវចិត្តពីហានិភ័យហិរញ្ញវត្ថុ
  • ការពារអាយុជីវិតពីការចំណាយដែលមិនបានព្រៀងទុក
  • ការធានាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ និងគ្រប់ទីកន្លែង
  • សំណងខ្ពស់ជាមួយបុព្វលាភដែលមានតម្លៃសមរម្យ

ករណីធានា៖

  • មរណភាពដោយសារគ្រោះថ្នាក់
  • ពិការភាពដោយសារគ្រោះថ្នាក់
  • មរណភាពដោយសារជំងឺ
  • ព្យាបាលរបួសដោយសារគ្រោះថ្នាក់
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ** បុព្វលាភធានារ៉ាប់រងអាស្រ័យលើទឹកប្រាក់ធានា

ឧទាហរណ៍

លោក សីហា ចាប់ផ្ដើមទិញធានារ៉ាប់រងពីក្រុមហ៊ុន មេគង្គ នៅអាយុ ៣០ឆ្នាំ ដោយបានបង់បុព្វលាភធានារ៉ាប់រងចំនួន ៨០,០០០រៀល ក្នុង១ឆ្នាំ ឬ២០០៛ ក្នុងមួយថ្ងៃ។

  • បើលោកជួបគ្រោះអកុសល្យនៅអាយុ ៣៥ឆ្នាំ បុព្វលាភដែលលោកបានបង់សរុបក្នុងរយៈពេល ៥ឆ្នាំគឺ ៤០០,០០០៛ ដោយក្នុងមួយថ្ងៃលោកចំណាយត្រឹមតែ ២០០៛ ក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយសំណងដែលលោកទទួលបានគឺ ២០,០០០,០០០៛។
  • បើលោកជួបគ្រោះអកុសល្យនៅអាយុ ៦០ឆ្នាំ បុព្វលាភដែលលោកបានបង់សរុបក្នុងរយៈពេល ៣០ឆ្នាំគឺ ២,៤០០,០០០៛ ហើយសំណងដែលលោកទទួលបានគឺ ២០,០០០,០០០៛។
  • បើលោកព្យាបាលរបួសដោយសារគ្រោះថ្នាក់សំណងអតិបរិមាដែលលោកទទួលបានគឺ ២,០០០,០០០រៀល ក្នុងមួយករណី។
* ឯកសារនេះ គឺជាការសង្ខេបអត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗ។ សូមអានព័ត៌មានលម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង។

អត្ថប្រយោជន៍ផ្សេងទៀត

  • លក្ខខណ្ឌក្នុងការទិញមានភាពងាយស្រួល
  • អនុម័តសំណងឆាប់រហ័ស
  • សំណងលើការព្យាបាលរបួសលើសពីមួយករណី
  • ក្លាយជាសមាជិកក្នុងគ្រួសារមេគង្គ “Mekong Club”

ស្នើសុំតារាងតម្លៃ