ផលិតផលធានារ៉ាប់រង មេគង្គសង្គ្រោះ

ផលិតផលធានារ៉ាប់រង “មេគង្គសង្រ្គោះ” ផ្តល់ជូនការការពារដល់អតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុនូវសេវាធានារ៉ាប់រងអាយុជីវិតលើឥណទាន ដែលបុព្វលាភមានតម្លៃសមរម្យជាមួយការធានាផ្តល់សំណងជាសាច់ប្រាក់ទៅអ្នកទទួលផលដើម្បីទូទាត់កម្ចីទៅគ្រឹះស្ថានផ្តល់ឥណទាននូវចំនួនទឹកប្រាក់ដើមទាំងស្រុងដែលអតិថិជនបានខ្ចីត្រឡប់ទៅវិញ។​

អត្ថប្រយោជន៍ទទួលបានពីការធានារ៉ាប់រង៖

  • សន្តិភាពផ្លូវចិត្តពីហានិភ័យហិរញ្ញវត្ថុ
  • ការពារអាយុជីវិតពីការចំណាយដែលមិនបានព្រៀងទុក
  • ការធានាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ និងគ្រប់ទីកន្លែង
  • សំណងខ្ពស់ជាមួយបុព្វលាភដែលមានតម្លៃសមរម្យ

ករណីធានា៖

  • មរណភាពដោយសារគ្រោះថ្នាក់
  • ពិការភាពដោយសារគ្រោះថ្នាក់
  • មរណភាពដោយសារជំងឺ
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ឧទាហរណ៍

លោក សីហា (អ្នកឈរឈ្មោះខ្ចី) និងប្រពន្ធ (អ្នកចូលរួមខ្ចី) ខ្ចីប្រាក់ពីស្ថាបនមីក្រូហិរញ្ញវត្ថុ អេប៊ីស៊ី ដោយមានទំហំឥណទាន ៥,០០០,០០០រៀល ជាមួយអត្រាការប្រាក់ ១.២% ក្នុងមួយខែ ដោយមានរយៈពេលសង១២ខែ។

  • លោកសីហាជាអ្នកឈរឈ្មោះខ្ចី ហើយបានសម្រេចទិញធានារ៉ាប់រងការពារកម្ចី (ទិញតែអ្នកឈរឈ្មោះខ្ចី) បុព្វលាភដែលលោកត្រូវបង់គឺ ស្មើនឹង ១០០រៀលក្នុងមួយថ្ងៃ។
  • បើលោកសីហាជួបគ្រោះអកុសលនៅខែទី៦ លោកនឹងទទួលបានសំណងចំនួន ៥,០០០,០០០រៀល (ដោយមិនរួមបញ្ចូលការប្រាក់ក្នុងខែទី៦ឡើយ)។
*ឯកសារនេះ គឺជាការសង្ខេបអត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗ។ សូមអានព័ត៌មានលម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង។

អត្ថប្រយោជន៍ផ្សេងទៀត

  • លក្ខខណ្ឌក្នុងការទិញមានភាពងាយស្រួល
  • អនុម័តសំណងឆាប់រហ័ស
  • ក្លាយជាសមាជិកក្នុងគ្រួសារមេគង្គ “Mekong Club”

ស្នើសុំតារាងតម្លៃ