ក្រុមហ៊ុន​ ​មេគង្គ ​ម៉ាក្រូ​អិុន​សួរេន ​ភី​អិល​ស៊ី ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​សេវាកម្ម​ធានារ៉ាប់រង​ដល់​ដៃគូ​សហការ​ ​និង​ ​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​ជំរុញឲ្យ​សេវាកម្ម​ធានារ៉ាប់រង​អោយ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ដល់​អតិថិជន​ជា​អ្នកប្រើប្រាស់​ ​។ ​ការផ្តល់​បទពិសោធន៍​ក៏​ដូចជា​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​នេះ​ផងដែរ​ ក្រុមហ៊ុន​ ​មេគង្គ ​ម៉ាក្រូ​អិុន​សួរេន ​ភី​អិល​ស៊ី ក៍​បាន​ជំរុញ​បង្កើន​ឲ្យ​មាន​ភាពទំនាក់ទំនង​រវាង​ដៃគូ​សហការ​ បុគ្គលិក​ និង​អតិថិជន​ផងដែរ​ ​។ ​នេះ​ជា​សមិទ្ធិផល​មួយ​សម្រាម់​សិក្ខាកាម​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​ ​ក៏​ដូចជា​វិធីសាស្រ្ត​ ​ក្នុង​ការបង្កើន​អត្រា​លក់​សេវា​ធានារ៉ាប់រង​ ​ដែល​ប្រកបដោយ​ទំនុកចិត្ត​ ​គុណភាព​ ​និង​ តម្រូវ​ការចាំបាច់​របស់​អតិថិជន​ក្នុង​ការប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​ ​។ ​ជា​លទ្ធផល​ក្រោយពី​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​រួច​មក​ សិក្ខាកាមពិត​ជា​ទទួលបាន​នូវ​វិធីសាស្រ្ត​ថ្មី​ ​ក្នុង​ការពង្រឹង​សេវាកម្ម​របស់​ខ្លួន​ជូន​ដល់​អតិថិជន​បន្ថែម​ទៀត​។​​

រូបភាពសកម្មភាពបណ្ដុះបណ្ដាលអំពីសេវាកម្មធានារ៉ាប់រង ក្នុងខែឧសភា ឆ្នាំ២០១៦